នេះជាឆ្នាំទីពីរនិងជាលើកទីពីរហើយដែលនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិប្រារពធ្វើសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០១៤ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅសាលសនិ្នបាតក្រសួងការពារជាតិស្តីពីការបូកសរុប ដកពិសោធន៍លទ្ធផលការងារឆ្នាំ២០១៣និងទិសដៅឆ្នាំ២០១៤។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិបានថ្លែងបើកនិងស្វាគមន៍អង្គសិក្ខាសាលា
សិក្ខាសាលាស្តីពី៉ការប្រើប្រាស់ចរន្តអគ្គីសនីដោយប្រើប្រព័ន្ធ Solar និងអំពូល LED ដែលសន្សំសំចៃភ្លើងបំផុតរបស់ប្រទេសអូស្រ្តាលី
កាលពីព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាមានការធ្វើសិក្ខាសាលាមួយស្តីពីការប្រើប្រាស់ចរន្តអគ្គីសនីដោយប្រើប្រព័ន្ធ Solar និងអំពូល LED ដែលសន្សំសំចៃភ្លើងបំផុតរបស់ប្រទេសអូស្រ្តាលី
ពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហាននាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ
ដើម្បីជាការលើកទឹកចិត្តដល់នាយទាហានដែលទើបបានតម្លើងឋានន្តរសក្តិ នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិតូចមួយនៅសាលប្រជុំនាយកដ្ឋានរបស់ខ្លួន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្តី្រ ទៀ បាញ់ រដ្ឋមន្តី្រក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានអភិវដ្ឍន៍នៃក្រសួងការពារជាតិ។
កិច្ច ប្រជុំ ដក ពិសោធន៍ លទ្ធ ផល ការ ងារ ឆមាស ទី១ ឆ្នាំ ២០១៣ និង ទិស ដៅ បន្ត និង ពិធី បំពាក់ ឋានន្តរ សក្តិ ដល់ នាយ ទាហាន នាយក ដ្ឋាន អភិវឌ្ឍន៍ នៃ ក្រសួង ការ ពារ ជាតិ
កាលពីព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៣ នៅសាលប្រជុំនាយកដ្ឋានអភិវឌ្ឍន៍ មានកិច្ចប្រជុំដកពិសោធន៍លទ្ធផលការងារឆមាសទី១ឆ្នាំ២០១៣ និងទិសដៅបន្ត និងពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហាននាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ។
នាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិបានរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០១៣-២០១៧) និងទិសដៅអនុវត្តការងារឆ្នាំ២០១៣
បើគិតមកដល់ពេលនេះនាយកដ្ឋានអភិវឌ្ឍន៍ប្រៀបបាននឹងទារកដែលទើបតែប្រសូត្រមានអាយុ ប្រមាណជាង១០ខែប៉ុណ្ណោះ។អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថានាយកដ្ឋានឯករាជ្យមួយនេះបានរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានា ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ នៅសាលប្រជុំធំក្រសួងការពារជាតិ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិបានរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០១៣-២០១៧) និងទិសដៅអនុវត្តការងារឆ្នាំ២០១៣ ក្រោមអធិបតីភាព
គណៈប្រតិភូស្នងការសេដ្ឋកិច្ចនៃកងទ័ពប្រជាជនវៀតណាមបំពេញទស្សនកិច្ចនាយកដ្ឋាន អភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា
តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា ស្នងការសេដ្ឋកិច្ចនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ត្រឹង ទ្រុងទីន ប្រធានស្នងការសេដ្ឋកិច្ច នៃកងទ័ពប្រជាជនវៀតណាម ជាប្រធានប្រតិភូ បានដឹកនាំគណៈប្រតិភូរួមមានសមាជិក១៦រូបមកបំពេញទស្សនកិច្ចនៅនាយកដ្ឋានអភិវឌ្ឍន៍
ពិធីប្រកាសអនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសអនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ នាសាលប្រជុំក្រសួងការពារជាតិ។