សារឯកឧត្តមនាយក

សារស្វាគមន៍របស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា
ទីប្រឹក្សាឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ

នា​យក​ដ្ឋាន​អភិវឌ្ឍន៍ ក្រ​សួង​ការពារ​ជាតិ សូម​ស្វាគមន៍!

ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល សម្តេច ទ្រង់​ ឯក​ឧត្តម លោក លោក​ស្រី បាន​ចូល​អាន​​គេ​ហ​ទំព័រ​របស់​នាយកដ្ឋាន ដែល​គេហទំព័រ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​នូវ​​ព័ត៌មាន​អំពី​​នាយក​ដ្ឋាន ក៏​ដូច​ជា​ការងារ​អភិវឌ្ឍន៍​នានា​ក្នុង​សហគមន៍​កងទ័ព​នៃ​ព្រះ​រា​ជា​​ណា​ចក្រ​​​កម្ពុជា។ នាយកដ្ឋាន មាន​បំណង​ផ្តល់​ដល់​ដៃ​គូ​អភិវឌ្ឍន៍​នូវ​ព័ត៌​មាន​ជាក់​លាក់​​អំពី​ឱកាស​​ក្នុងការ​វិនិយោគ ធ្វើធុរកិច្ច ជា​មួយ​កងទ័ព ហើយ​ក៏​ផ្តល់​ផង​ដែរ​ដល់​​សាធារណៈ​ជន​​នូវ​​ព័ត៌​មាន​​ទូ​ទៅ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍន៍ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ។

         ការងារ​អភិវឌ្ឍន៍​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​មិន​មែន​ជា​ប្រធាន​បទ​ថ្មី​នោះ​ទេ គឺ​​យើង​​បាន អនុវត្ត​ការងារ​នេះ​ជា​យូរ​មក​ហើយ​ប្រមាណ​ជិត​ពីរ​ទស​វត្ស។ ប៉ុន្តែ ការងារ​​អភិវឌ្ឍន៍​ដែល​បាន​ធ្វើ កន្លង​មក​មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ពេញ​លេញ រហូត​​ដល់​ពេល រាជ​រដ្ឋា​ភិបាល​សម្រេច​ចេញ អនុក្រឹត្យលេខ ៧៥ អនក្រ.បក ​ចុះ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ២០១២ បង្កើត​​នាយកដ្ឋាន​​អភិវឌ្ឍន៍​​នេះ​ឡើង ដើម្បី​​ធ្វើ​ជា​​សេនា​ធិការ​ឲ្យ​ក្រសួង​ការពារ​ជាតិក្នុង​ការ​​ដឹក​នាំ​​ការងារ​អភិវឌ្ឍន៍​ទូទាំង​កង​យោធពល​ខេមរ​ភូមិន្ទ។

ការលើកម្ពស់សុខុមាលភាព និងកិត្យា​នុ​ភាព​កង​ទ័ព​មិន​មែន​អាច​សម្រេច​បាន​ក្នុង​​រយៈ​ពេល​​​ខ្លី​ណា​មួយ​ឡើយ គឺ​វា​ទាម​ទារ​ប្រើ​ប្រាស់​ពេល​វេលា​ច្រើន​តទៅ​ទៀត​រួម​ទាំង​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​​កងទ័ព​​ខ្លួនឯង ព្រម​ទាំង​ការ​គាំ​ទ្រ​រឹងមាំ​ទាំង​ស្មារតី សម្ភារៈ ថវិកា​ កិច្ច​សហ​ប្រតិបត្តិការ​ពី​សំ​ណាក់ រាជ​រដ្ឋា​ភិបាល ដៃ​គូ​អភិវឌ្ឍន៍ និង​មជ្ឈដ្ឋាន​ពាក់​ព័ន្ធ​នានា​ផ្សេង​ទៀត​ផង​ដែរ។ ដើម្បី​ជំរុញ​ឲ្យ សម្រេច​បាន​នូវ​ចក្ខុវិស័យ​កាន់​តែ​រហ័ស នាយកដ្ឋាន​នឹង​ប្រឹង​ប្រែង​​ឲ្យ​អស់​​លទ្ធភាព​តាម​ដែល​អាច ធ្វើ​ទៅ​បាន ដើម្បី​លើក​កម្ពស់​ការងារ​អភិវឌ្ឍន៍​ធុរកិច្ច​ជាមួយ​ដៃគូ​​នានា​ដើម្បី​ជា​ប្រយោជន៍​ដល់ សហគមន៍​កងទ័ព​ទាំងមូល។

ខ្ញុំជឿជាក់ថា សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី នឹងទទួល​បាន​ព័ត៌មាន​​ដែល​មាន​សារៈ​ប្រយោជន៍​ពី​គេហទំព័រ​របស់​នាយកដ្ឋាន ហើយ​បាន​ពិនិត្យ​ឃើញ​​នូវ​ឱកាស​​ក្នុង​កិច្ច​​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ជា​មួយ​យើង​ខ្ញុំ។

ប្រសិនបើ សម្តេច ទ្រង់ ឯកឧត្តម លោក លោក​ស្រី​មាន​បំណង​ស្វែង​រក​​ការ​​ពិភាក្សា​​លម្អិត​​បន្ថែម​លើ​គម្រោង​សហប្រតិបត្តិការ​ណា​មួយ ឬចង់​បាន​នូវ​ព័ត៌មាន​ណាមួយ​ដែល​​មិន​ទាន់​​មាន​​ក្នុង​គេហ​ទំព័រ​នេះ លេខាធិការដ្ឋាន​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​នឹង​ជួយ​សម្រប​សម្រួល​ការងារ​ជូន​​ដោយ​​ក្តី​សោមនស្ស។

ជា​ទី​បញ្ចប់ ខ្ញុំសូមថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ចូល​អាន​គេហទំព័រ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍ នៃ​ក្រសួង​ការពារ​ជាតិ​ដោយ​យកចិត្ត​ទុកដាក់។ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី មាន​សុខ​ភាព​ល្អ​បរិបូរណ៍ និង​ទទួល​ជោគ​ជ័យ​គ្រប់​ភារកិច្ច។

សូមអរគុណ!

ឧត្តមសេនីយ៍ឯក អ៊ុក កោសា


Message from Director

Welcome to the Department of Development (DoD) of the Ministry of National Defense.

It is my pleasure to have you visit our website which is aimed at offering all visitors information about DoD and relevant development in the military community of Cambodia. We hope to provide business and investment specific information to our development partners on one hand, and general development information to the public on the other.

Development is not a new topic in the military since we have been working on development activities for almost two decades. However, the development activities have not been systematic and the structure was not ‘complete’ until the Royal Government issued a Sub-Decree #75 អនក្រ.បក of 23 May 2012 to establish DoD as ‘Head Office’ of all military development units.

To transform military welfare and prestige is not overnight. This requires strong commitment from the military themselves and strong support from all development partners and stakeholders. To realize our vision sooner, DoD will exert ourselves tirelessly to promote business development for the sole sake of the military.

I hope you find our website useful and have in mind some of potential development opportunities you are interested to partner with us. Should you need further in-depth explanation or information currently not available here, our Secretariat is pleased to assist you.

At the end, I would like to thank you for visiting our website. With that, may I wish you all the best, good health, and success in all your duties!

Thank you.

Lt. Gen. Ouk Kosa
Advisor to H.E.Tea Banh, Deputy Prime Minister, Minister of National Defense
Deputy Director General of General Department of Policy and Foreign Affairs
Director of Department of Development