គោលដៅ
- សមាហរណកម្មខ្លួនលើឆាកជាតិនិងអន្តរជាតិដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយដៃគូយុទ្ធសាស្ត្រ។
- ពង្រឹងនិងពង្រីកដៃគូអភិវឌ្ឍន៍យុទ្ធសាស្រ្តក្នុងវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មធុនតូច-មធ្យមនិងរ៉ែ។
- ធ្វើការហ្វឹកហ្វឺននិងបណ្តុះបណ្តាលដល់យោធិនលើការងារអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មសិប្បកម្មឧស្សាហកម្មធុនតូច-មធ្យមរ៉ែនិងព័ត៌មានវិទ្យា។
- ផ្លាស់ប្តូរបទពិសោធន៍ការងារអភិវឌ្ឍន៍ជាមួយបណ្តាស្ថាប័នរដ្ឋឯកជនទាំងក្នុងនិងក្រៅប្រទេស។
- បង្កើតអភិបាលកិច្ចល្អតម្លាភាពនិងគណនេយ្យភាពរវាងអង្គភាពអភិវឌ្ឍន៍គ្រប់ជាន់ថ្នាក់។
- បង្កើតគោលនយោបាយលើកទឹកចិត្តជាក់លាក់ដល់យោធិននិងគ្រួសារទៅតាមរូបភាពជាក់ស្តែង។
- ពង្រឹងលំហូរព័ត៌មានទាន់ពេលវេលាដល់ខ្សែរយៈជំនាញអភិវឌ្ឍន៍ទូទាំងខ.ភ.មតាមរចនាសម្ព័ន្ធចាត់តាំងនិងស្ថាប័នពាក់ព័ន្ធ។
- បង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងតាមដានត្រួតពិនិត្យនិងវាយតម្លៃរាល់សកម្មភាពការងារតាមបណ្តាអង្គភាពចំណុះ។
- គ្រប់គ្រងបញ្ជីសារពើភណ្ឌនិងប្រើប្រាស់ធនធានទៅតាមសក្តានុពលជាក់ស្តែង។