ពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU)

(រាជធានីភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ មានពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួួយនិងក្រុមហ៊ុន POLYBIONIC WORLD CO.,LTD នៃប្រទេសឥណ្ឌា។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលេីការងារនាយកដ្ឋានអភិវឌ្ឍន៍ ។

គោលបំណងនៃពិធីចុះអនុស្សារណៈនេះគឺ៖

១-ដេីម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងវិស័យឯកជនឆ្ពោះទៅរកការរួមបញ្ចូលគ្នាដេីម្បីបង្កើនផលិតផលជាតិ។

២-ពង្រីកទីផ្សារតាមរយៈការជំរុញពីកសិកម្មទៅជាកសិឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងប្រទេស និងនាំចេញ។

៣-កងទ័ពបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្មតាមរយៈការបង្កើតតំបន់កសិកម្មគំរូ និងបង្ហាត់បង្ហាញ កែប្រែទីស្ថានដីគ្មានគុណភាពកសិកម្មទៅជាតំបន់កសិកម្មចម្រុះ តំបន់កសិទេសចរណ៍ គ្រប់អង្គភាពទ័ពក្នុងកងយោធពលខេមរភូមិន្ទ ។

កិច្ចការងារនេះទទួលបានជោគជ័យ និងផ្ដល់នូវផ្លែផ្កាជាប្រយោជន៍ ០៤យ៉ាង៖

ទី១, មូលធនមនុស្ស ទី២, ដៃគូយុទ្ធសាស្ត្រ ទី៣, ទីផ្សារ ទី៤, សេដ្ឋកិច្ច។