ការចុះសិក្សាឈ្វេងយល់ពីសក្តានុពលអភិវឌ្ឍន៍ នៅលេIទឹកដីខេត្តពោធិ៍សាត់ ដេីម្បីបង្កើតមជ្ឈមណ្ឌលកសិកម្មធម្មជាតិ ចាប់ពីថ្ងៃទិ០៤ ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស  ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ភ្នំពេញ៖ នៅព្រលានយន្តហោះអន្តរជាតិ  ពោធិចិនតុង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូថៃដែលដឹកនាំដោយលោកអាចារ្យ WIWAT SAYAKAMTHORN   ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកសិកម្ម តាមព្រះរាជតម្រិះព្រះមហាក្សត្រថៃ និងជាប្រធានមជ្ឈមណ្ឌលកសិកម្មធម្មជាតិ (ម៉ាប អឿង)។បន្ទាប់មក ឯកឧត្តម នាយក នាយកដ្ឋានអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូថៃ អញ្ជើញធ្វើដំណើរទៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍

ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃគឺ ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចុះពិនិត្យមើលផ្ទៃដីសម្រាប់រៀបចំបង្កើត (មជ្ឈមណ្ឌលកសិកម្មធម្មជាតិ ដំណាក់ត្រយឹង-ម៉ាប អឿង មិត្តភាពកម្ពុជា-ថៃ) ។គោលបំណងក្នុងការបង្កើត មជ្ឈមណ្ឌលកសិកម្មធម្មជាតិនេះឡើងគឺ ដើម្បីថែរក្សាធនធានធម្មជាតិដែលមានស្រាប់ បង្កើតនូវប្រព័ន្ធកសិកម្មចម្រុះបែបធម្មជាតិ ផលិតឱសថបូរាណផ្សំពីរុក្ខជាតិផ្សេងៗ ជួយប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានការងារធ្វើ និងលក់ដូរផលិតផល កសិផលសម្រាប់ចិញ្ចឹមជីវភាព ជាពិសេសចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដ៏មានគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នៅថ្ងៃចុងបញ្ចប់ លោក WIWAT SAYAKAMTHORN  អាចារ្យយក្ស) បានធ្វើបាឋកថាជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាសិក្ខាកាមបានមកសិក្សាវគ្គបំប៉នគ្រូបង្គោល ឆ្នាំ២០២៣ នៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើកសិកម្មបែបធម្មជាតិ៕