នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ (ភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានប្រជុំឆ្លងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តបន្ត និងពិធីប្រកាសសេចក្តីសម្រេចផ្លាស់ប្តូរតួនាទីភារកិច្ច នាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។
ឯកឧត្តម នាយក ប្រធានអង្គប្រជុំបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក ព្រមទាំងដាក់បទបញ្ជាឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ហើយត្រូវប្រកាន់ភ្ជាប់ខ្លួននូវបទបញ្ជាផ្ទៃក្នុងរបស់នាយកដ្ឋាន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិករបស់កងយោធពលខេមរភូមិន្ទឱ្យបានល្អ។
ជាចុងក្រោយ ឯកឧត្តម នាយក បានដាក់ទិសដៅអនុវត្តន៍បន្តចំនួន៤ចំណុចមានដូចខាងក្រោម៖
១.ក្រុមការងារប្រវត្តិសាស្ត្រយោធា ត្រូវចងក្រងអំពីប្រវត្តិ១០ឆ្នាំរបស់នាយកដ្ឋានអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំតាមឋានានុក្រម ឱ្យបានច្បាស់លាស់។
២.ក្រុមការងារពត៌មាន ត្រូវពិនិត្យខ្លឹមសារអត្ថបទ និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ។
៣.ក្រុមប្រឹក្សាធុរកិច្ច ខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ ក្នុង និងក្រៅប្រទេស រួចឆ្លងយោបល់ ឯកឧត្តម នាយក ដើម្បីពិនិត្យរកដំណោះស្រាយវិនិយោគ។
៤. នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវត្រៀមរៀបចំចូលរួម ពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្ឋានអភិឌ្ឍន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕