នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
(ខេត្តពោធិ៍សាត់)៖ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ នាយកដ្ឋានអភិវឌ្ឍន៍ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំនាយទាហានក្នុងនាយកដ្ឋានអភិវឌ្ឍន៍ អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់កសាងអាគារដ្ឋបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ នាពេលខាងមុខនេះ។
គោលបំណងក្នុងការសាងសង់អាគាររដ្ឋបាលទាំងពីរនេះគឺសម្រាប់នាយទាហានដែលមកបំពេញការងារ មានកន្លែងស្នាក់នៅសមរម្យ និងសម្រាប់ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងយោធពលខេមរភូមិន្ទ បានមកសិក្សាស្រាវជ្រាវក្រេបជញ្ជក់ចំណេះដឹងមូលដ្ឋាន និងកសិកម្ម ដើម្បីយកទៅអភិវឌ្ឍន៍ក្នុងអង្គភាព និងក្រុមគ្រួសារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយក ព្រមទាំងនាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួន បានឧបត្ថម្ភមានដូចជា៖
១. ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍
-ម៉ូតូ ចំនួន១គ្រឿង
២.លោកជំទាវ ឌឹម ចរិយា ភរិយា ឯកឧត្ដម នាយក
– ទូរទស្សន៍ ចំនួន១គ្រឿង
– គ្រឿងទេស
– សម្ភារៈផ្ទះបាយ
៣. ឧត្តមសេនីយ៍ត្រី គឹម សៅរិទ្ធី
– ថវិកា ១០០.០០០រៀល
– កំសៀវដាំទឹកអគ្គីសនី ចំនួន ១
៤. ឧត្តមសេនីយ៍ត្រី ស្តើង ចាន់សេង
– កាបូប ក្លាស្សេត្រជាក់ ចំនួន១
៥. វរសេនីយ៍ឯក តែ មុន្នីរតនា នាយការិយាល័យកសិកម្ម
-ពងទាសាប ចំនួន១០០គ្រាប់
-ពងទាកូន ចំនួន១០០គ្រាប់
៦. វរសេនីយ៍ឯក គី សុធនសុក្រិត្យ នាយការិយាល័យសិប្បកម្ម
– ថវិកា ១០០.០០០រៀល
៧. វរសេនីយ៍ឯក ហាក់ ហុន នាយរងការិយាល័យផែនការ
– ប្រហិតសាច់គោ ចំនួន ២គីឡូក្រាម
៨. នាយកដ្ឋានអភិវឌ្ឍន៍
– អង្ករ២២គីឡូ ចំនួន ៣បាវ
– ត្រីខកំប៉ុង ចំនួន ៣យួរ
– សំពត់ភ្លៀង ចំនួន ៦
-គ្រឿងទេស មួយចំនួនទៀតផងដែរ៕