(ភ្នំពេញ)៖នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។
នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូខេត្ត វិញ ឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរពិធីបុណ្យសង្រ្កានឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ។
គោលបំណងក្នុងការជួបសំណេះសំណាល និងជូនពរនេះគឺ ដើម្បីរឹតចំណងសាមគ្គីភាពរវាង ថ្នាក់ដឹកនាំខេត្តវិញ ឡុង និងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ កាន់តែរឹងមាំទ្វេឡើង៕