ពិធីបែងចែកតួនាទីភារកិច្ច និងពិធីចែកបណ្ណសរសើរ លិខិតសរសើរ ជូននាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។

(ភ្នំពេញ)៖នៅរសៀល ថ្ងៃ សុក្រ  ៣កើត  ខែចែត្រ  ឆ្នាំខាល  ចត្វាស័ក  ពុទ្ធសករាជ ២៥៦៦  ត្រូវនឹងថ្ងៃទី២៤  ខែមីនា  ឆ្នាំ២០២៣   នាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ  បានធ្វើពិធីបែងចែកតួនាទីភារកិច្ច  និងពិធីចែកបណ្ណសរសើរ  លិខិតសរសើរ  ជូននាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ  ។

ពិធីនេះ ស្ថិតក្រោមអធិបតីភាព  ឯកឧត្ដម  ឧត្ដមសេនីយ៍ទោ  អ៊ុក  ហឿនពិសី  នាយក នាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ ។

ឯកឧត្ដម  នាយក  បានធ្វើការកើតសរសើរ  និងវាយតម្លៃខ្ពស់ ចំពោះ នាយទាហាន ដែលទទួលបានបណ្ណសរសើរ លិខិត សរសើរ ដែលបាន បំពេញការងារបានល្អ នាពេលកន្លងមក  ។  ឯកឧត្ដម  បាន ផ្តាំផ្ញើ ដល់នាយទាហាន ដែលទើប តែទទួល ភារកិច្ចថ្មី ត្រូវអនុវត្ត ការងារអោយបានល្អ ដើម្បីឱ្យនាយកដ្ឋាន មានការីកចម្រើនតទៅមុខទៀត។

ឯកឧត្ដម  បានក្រើនរំលឹក ដល់នាយទាហាន ទាំងអស់ខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់  ត្រូវគោរពវិន័យ នៃ កងយោធពលខេមរភូមិន្ទអោយបានល្អ  និងត្រូវ អនុវត្តតួនាទី ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនអោយបានល្អប្រសើរ ។

ឯកឧត្ដម  នាយក បានដាក់ផែនការកសាង អាគាររដ្ឋបាល  និង មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ  នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍  ស្ថិតនៅ ក្នុងឃុំព្រងិល  ស្រុកភ្នំក្រវ៉ាញ  ខេត្តពោធិ៍សាត់  សម្រាប់នាយទាហាន បំពេញការងារមានកន្លែងស្នាក់នៅ និង សម្រាប់ធ្វើបណ្តុះបណ្តាល ជំនាញផ្សេងដូចជា  កសិកម្ម  ការ ចិញ្ចឹមសត្វ  និងការកែច្នៃ ប្ហូបអាហារ  ជូនដល់ នាយទាហាន  នាយទាហានរង  ពលទាហាន  និងជានាយ ទាហាននិវត្តន៍ ជន  ដើម្បី មានចំណេះដឹង សម្រាប់កសាង អង្គភាព និង លើកស្ទួយជីវភាពគ្រួសារ កងទ័ពឲ្យកាន់តែប្រសើរឡើង ៕