ពិធីផ្ទេរប្រគល់ធនធានរូបវន្ត នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ពីឯកឧត្ដម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុក កោសារ អនុរដ្ឋលេខាធិការ ជូនឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ

 នៅរសៀលថ្ងៃចន្ទ ៧រោច  ខែផល្គុន  ឆ្នាំខាល  ចត្វាស័ក  ពុទ្ធសករាជ ២៥៦៦  ត្រូវនឹងថ្ងៃទី១៣ ខែមីនា  ឆ្នាំ២០២៣ ។

(ភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ  បានពិធីផ្ទេរប្រគល់ធនធានរូបវន្ត  នាយទាហាន  នាយទាហានរង  និងពល ទាហាន  ក្នុងនាយកដ្ឋានអភិវឌ្ឍន៍  ពីឯកឧត្ដម  ឯកឧត្ដម  ឧត្ដមសេនីយ៍ឯក  អ៊ុក កោសា អនុរដ្ឋលេខាធិការ ជូនឯកឧត្ដម  ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងពិធីបំពាក់ឋានន្តរសក្ដិ និងបំពាក់មេដាយការងារជូន នាយទាហាន  នាយទាហានរង និងពលទាហាន  ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្ដម  ឧត្តមសេនីយ៍ឯក  អ៊ុក  កោសា  អនុរដ្ឋលេខាធិការ  ក្រសួងការពារជាតិ  ជួយ រដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ ។

ឆ្លៀតក្នុងឱកាសនក្ខត្តឬក្សដ៏ឧត្ដមនេះ  ឯកឧត្ដម  ឧត្ដមសេនីយ៍ទោ  អ៊ុក  ហឿន ពិសី  ក្នុងនាមនាយទាហាន  នាយទាហានរង  និង ពលទាហាន  ក្នុងនាយកដ្ឋាន អភិវឌ្ឍន៍  សូមធ្វើការប្តេជ្ញាចិត្ត  និងបន្តថែរក្សាសមិទ្ធផល ទាំងអស់ដែល នាយកដ្ឋានអភិវឌ្ឍន៍ សម្រេចបានកន្លងមក  និងបន្តវរៈភាព ដឹកនាំ ប្រកបដោយគុណធម៌  សច្ចៈធម៌មិនលម្អៀង  កែច្នៃអភិវឌ្ឍប្រព័ន្ធការងារ  សមត្ថភាពធនធានមនុស្ស  និង កសាងសមិទ្ធផល នានា បន្ថែមទៀត  ដើម្បីជាប្រយោជន៍ សម្រាប់នាយកដ្ឋានអភិវឌ្ឍន៍ផង  ដៃគូយុទ្ធសាស្ត្រផង  បុព្វហេតុកិត្យានុភាព  និងវឌ្ឍនភាព  នៃកងយោធពលខេមរភូមិន្ទ ។    ឯកឧត្ដម  បានបន្តទៀតថា ៖

         ១-ត្រូវបង្កើនសមត្ថភាព ការចូលរួម និងម្ចាស់ការ លើការងារ

         ២- ជំរុញឌីជីថលនីយកម្ម និងឌីជីថលូបនីយកម្មដើម្បីបង្កើនល្បឿន សុវត្ថិភាព ស្ថេរភាព និងប្រសិទ្ធ ភា ព ទំនាក់ ទំនង ការងា រ ផ្ទៃក្នុង ដៃគូ និងខ្សែរយៈជំនាញអភិវឌ្ឍន៍ ។

៣- ភ្ជាប់ទំនាក់ទំនងជាប្រចាំ និងមាននិរន្តរភាព តាមរយៈការពង្រឹងទំនាក់ទំនងល្អខាងក្នុង ពង្រីកកិច្ច សហប្រតិបត្តិការខាងក្រៅ។

        ៤-បន្តជំរុញការផ្ដួចផ្ដើមការបង្កើតប្រភពទុនខាងក្នុង កៀរគរប្រទុនពីខាងក្រៅ និងការប្រើប្រាស់ ថវិកាផ្ទៃក្នុងប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ក្នុងឱកាសនោះដែរ  ឯកឧត្ដម  ឧត្ដមសេនីយ៍ឯក អ៊ុក  កោសា  អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ   បានមាន ប្រសាសន៍ថា ឯកឧត្ដម នឹងនៅបន្តជាមួយ នាយកដ្ឋានអភិវឌ្ឍន៍ ដើម្បើធ្វើការអភិវឌ្ឍន៍ឲ្យ កាន់តែរីកចម្រើនតទៅទៀត។

ឯកឧត្ដម  អនុរដ្ឋលេខាធិការ  បានសំណូមពរដល់  ឯកឧត្ដម  នាយក  នាយកដ្ឋាន អភិវឌ្ឍន៍ថ្មី  សូមយកចិត្តទុកដាក់ពង្រឹង  និងពង្រីក ការងារ លើគ្រប់វិស័យ ជាពិសេសលើការងារអភិវឌ្ឍន៍  ដើម្បីជួយសម្រួលដល់ ជីវភាពគ្រួសារកងទ័ពឲ្យមានភាពប្រសើរឡើង និងបែងចែងតួនាទី ភារកិច្ចទទួលខុសត្រូវឲ្យបានត្រឹមត្រូវ និងគោរពវិន័យលក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ៕