ប្រជុំបូកសរុបលទ្ធផលការងារ អភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣ និងពិធីបំពាក់ឋានន្តរសក្ដិជូននាយទាហាន របស់នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។

នៅព្រឹក ថ្ងៃ ចន្ទ  ៤  រោច  ខែ មិគសិរ  ឆ្នាំខាល  ចត្វាស័ក  ពុទ្ធសករាជ  ២៥៦៦  ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ  ឆ្នាំ២០២២ ។

នៅនាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ  បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍  កងយោធពលខេមរភូមិន្ទឆ្នាំ២០២២  និងទិសដៅអនុវត្តឆ្នាំ២០២៣  និងពិធីបំពាក់ឋានន្តរសក្ដិជូននាយទាហាន  របស់នាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  ឯកឧត្ដម  នាយឧត្ដមសេនីយ៍ អ៊ី ឈាន  នាយករង ខុទ្ទកាល័យសម្តេច តេជោនាយករដ្ឋមន្ត្រី  ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី  និងជា រដ្ឋលេខាធិការ  ក្រសួងការពារជាតិ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក  នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានលើកឡើងថា   នាយកដ្ឋានអភិវឌ្ឍន៍  បានបង្កើតឡើង នៅឆ្នាំ ២០១២  យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ ៧៥. អនក្រ.បក  ស្តីពីការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍  និងសេចក្ដីណែនាំលេខ០០១.សណន /២០១២  ស្តីពីការអនុវត្តតួនាទីភារកិច្ច  និងយន្តការការងារ របស់នាយកដ្ឋានអភិវឌ្ឍន៍  បាន យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន  ស្របទៅតាមទិសដៅ របស់ក្រសួងការពារជាតិ ជា និច្ច ។   ផ្អែកលើមូលដ្ឋាននេះ  នាយកដ្ឋានអភិវឌ្ឍន៍  បានដើរតួនាទីធ្វើជាសេនាធិការ ជូន ក្រសួងការពារជាតិ  លើវិស័យអភិវឌ្ឍន៍ យោធាដើម្បី កែប្រែជីវភាព របស់កងទ័ពរួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

ឯកឧត្ដម  នាយ ឧត្ដមសេនីយ៍  អ៊ី  ឈាន  បានធ្វើការកោតសរសើរ  និងវាយ តម្លៃខ្ពស់  ចំពោះ ថ្នាក់ដឹកនាំ នាយកដ្ឋានអភិវឌ្ឍន៍  ក្រសួងការពារជាតិ  ក្រោមការដឹកនាំរបស់  ឯកឧត្ដម  ឧត្ដមសេនីយ៍ឯក   អ៊ុក  កោសា  នាយក  នាយកដ្ឋានអភិវឌ្ឍន៍  ដែលបានដឹកនាំបញ្ជា  និង បែងចែកតួនាទី ភារកិច្ច ទៅតាមជំនាញរៀងៗខ្លួន  ហើយអនុវត្តភារកិច្ច ដែលថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ប្រគល់ជូន។

នៅក្នុង កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់  ឯកឧត្ដម  អនុរដ្ឋលេខាធិការ  ឯកឧត្ដម  នាយករង ទីចាត់ការ អភិវឌ្ឍន៍  អគ្គបញ្ជាការ ,  ឯកឧត្ដម  នាយ ការិយាល័យ អភិវឌ្ឍន៍  កងទ័ព ជើង គោក ,  ឯកឧត្ដម  មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស  ព្រមទាំង អស់លោក  ដែលអញ្ជើញ មកពី តាមបណ្តាលយោធភូមិភាគ  និងកងពលចំណុះ កងយោធពលខេមរភូមិន្ទ ៕