ពិធីចែកទានសង្គហៈធម៌ដល់គ្រួសារទីទ័លក្រ ចំនួន ១២០គ្រួសារ

នៅព្រឹកថ្ងៃសុក្រ  ១រោច  ខែមិគសិរ  ឆ្នាំខាល  ចត្វាស័ក  ពុទ្ធសករាជ២៥៦៦  ត្រូវនឹងថ្ងៃទី ០៩  ខែធ្នូ  ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឧដុង្គ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម  ជៀម  ម៉ាលីន  បានអញ្ចើញធ្វើពិធីចែកទានសង្គហៈធម៌ដល់គ្រួសារទីទ័លក្រចំនួន១២០គ្រួសារ

ស្ថិតនៅក្នុងវត្តជុំ ឃុំយុទ្ធ សាមគ្គី  ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ  ដោយក្នុង ១គ្រួសារទទួលបាននូវ៖

- អង្ករ              ចំនួន      ១០គីឡូក្រាម

- ក្រម៉ា            ចំនួន      ១

- ទឹកត្រី           ចំនួ ន     ១ ដប

- ទឹកស៊ីអ៊ីវ       ចំនួន     ១ដប

- មី                  ចំនួន    ២កញ្ចប់

- ថវិកា            ចំនួន    ៥០០០រៀល

នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បាន ប្រគេន បច្ច័យ ចំនួ ន  ២.០០០.០០០រៀល  សម្រាប់ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក្នុង វត្ត  ។  ហើយ ឯកឧត្ដម  និង លោកជំទាវ  បានជួយឧបត្ថម្ភបន្ថែម ទៀតមានដូចជា៖

- ប៉ុស្តិ៍នគរបាលរដ្ឋបាល  ចំនួន ២០០.០០០រៀល

- ជួយថ្លៃជុសជុល ផ្លូវភូមិត្រពាំងច្រេស  ចំនួន ៥០០.០០០រៀល

- ចូលរួមបច្ច័យ ក្នុងពិធីបុណ្យសព  ចំនួន ២ភូមិ  បច្ច័យ ៦០០.០០០រៀល

សរុប ថវិកា ទាំងអស់ ក្នុង កម្មវិធី សង្គហៈធម៌  និងឧបត្ថម្ភ ផ្សេងៗចំណាយ ថវិកាចំនួន  ៩.៤០០.០០០រៀល៕