ឯកឧត្តម បណ្ឌិត អ៊ុក កោសា អញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ១ខ្សែ ឃំុយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

*អរគុណសន្តិភាព

*អរគុណនយោបាយ ឈ្នះ ឈ្នះ

*ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

(កំពង់ស្ពឺ )៖  នៅរសៀលថ្ងៃ អាទិត្យ  ១កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក  ពស ២៥៦៥  ត្រូវនឹងថ្ងៃទី០១  ខែឧសភា  ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឧដុង្គ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងឯកឧត្ដម  អស់លោក  លោកស្រី  អនុប្រធានក្រុមការងារចុះស្រុក ឧដុង្គ  និង ប្រធាន-អនុ ប្រធាន ក្រុមការងារចុះជួយឃុំយុទ្ធសាមគ្គី  បានអញ្ជើញ ចូលរួមអបអរសាទពិធី សំណេះសំណាល ជាមួយគ្រួសារបក្សចំនួន ៥៣៨គ្រួសារ  និងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់នៅផ្លូវ១ខ្សែ ពីភូមិ ត្រាចកោង  ទៅភូមិរូង  ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ៕