អរគុណសន្តិភាព
*អរគុណនយោបាយ ឈ្នះ ឈ្នះ
*ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ។
ខេត្តអានយ៉ាង ប្រទេសវៀតណាម ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ យ៉ង់ ម៉ៅ នាយករងប្រចាំការ នាយកដ្ឋានអភិវឌ្ឍន៍ បានអញ្ជើញទៅចូលរួមប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម៕