អរគុណសន្តិភាព
*អរគុណនយោបាយ ឈ្នះ ឈ្នះ
*ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅ រសៀល ថ្ងៃ អង្គារ៍ ៨រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥
ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសដែលប្រជាជនវៀតណាមត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំប្រតិភូជូនពរ លោកវរសេនីយ៍ឯកពិសេស Nguyen Thanh Chinh អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក អ៊ុក កោសា បានសម្តែងនូវការជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំអនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឲ្យ ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្ដម បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។
ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕