អរគុណសន្តិភាព
អរគុណនយោបាយ ឈ្នះ ឈ្នះ
ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅ រសៀល ថ្ងៃ អង្គារ៍ ៨រោច ខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំប្រតិភូជូនពរ លោកវរសេនីយ៍ឯក Zhu ZhuaiFei ប្រធានស្តីទីការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃ១កុម្ភៈខាងមុខនេះ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក អ៊ុក កោសា បានសម្តែងនូវសេចក្តីអំណរសាទរ និងជូនពរ អនុព័ន្ធយោធាចិន ព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យលើគ្រប់ការងារក្នុងឆ្នាំថ្មី ដែលបក្ស រដ្ឋ ប្រគល់ឲ្យ។
ឯកឧត្ដម នាយក ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល កងទ័ពប្រជាជនចិន ដែលបានផ្ដល់ការគាំទ្រដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំង ផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ ជា ពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្រប សម្រួលដល់ភាគីកម្ពុជា នៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេស ចិន និង ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ៕