ពិធីបិទវគ្គបំប៉នចំណេះដឹងមូលដ្ឋាន និងកសិកម្ម ឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្ដិ ជូននាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍

* អរគុណសន្តិភាព

*អរគុណនយោបាយ ឈ្នះ ឈ្នះ

*ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥

ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ បានធ្វេីពិធីបិទវគ្គបំប៉នចំណេះដឹងមូលដ្ឋាន និងកសិកម្ម ឆ្នាំ២០២១ និងពិធីបំពាក់ឋានន្តរសក្ដិ ជូននាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ។ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន ស្តេចភក្តី អនុរដ្ឋលេខាធិកា ក្រសួងធម្មការ និងសាសនា និងក្រុមយុវជនការពារសន្តិភាព។

នាយកដ្ឋានអភិវឌ្ឍន៍ ទទួលបានសច្ចាប័នចំនួន១វគ្គ លេខ០០៩/ផក២០២១ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ របស់គណៈកម្មការដឹងនាំកាងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។ ការបើកវគ្គនេះបំប៉ននេះចែកចេញជា២វគ្គគឺ៖

១-វគ្គទី១ បេីកវគ្គនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដែលមានសិក្ខាកាមចូរួមរៀនសូត្រចំនួន ៨៨នាក់ ក្នុងនោះមានស្រីចំនួន ៧នាក់ ប្រុស៧៣នាក់ យោធាចារ្យចំនួន០៦នាក់ និងជំនួយការចំនួន០២នាក់។

២-វគ្គទី២ បេីកវគ្គនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូរួមរៀនសូត្រចំនួន ១០៨នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ ប្រុស៩៨នាក់ យោធាចារ្យចំនួន០៦នាក់ និងជំនួយការចំនួន០២នាក់។

៣-ចំណាត់ថ្នាក់

-សិក្ខាកាមរួមមាន ចំនួន ១០០នាក់

-ចំណាត់ថ្នាក់ល្អមាន ចំនួន ៤៤នាក់

-ចំណាត់ថ្នាក់ល្អបង្គួរមាន ចំនួន ៣៥នាក់

-ចំណាត់ថ្នាក់មធ្យមមាន ចំនួន ២១នាក់។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា បានធ្វេីការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ នាយទាហាននាយទាហានរង និងពលទាហាន នៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ដែលជាសិក្ខាកាម បានយកចិត្តទុកដាក់ចំពោះវគ្គបំប៉នចំណេះដឹងមូលដ្ឋាន និងកសិកម្ម ហើយខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់នូវចំណេះដឹង។ ឯកឧត្តម ក៏បានកោតសរសើរចំពោះយោធាចារ្យ ដែលបានផ្តល់ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ដេីម្បីអោយសិក្ខាកាមយកចំណេះដឹងទាំងអស់នេះទៅបម្រើអង្គភាពរៀងៗខ្លួន។

ជាចុងក្រោយ ឯកឧត្តម ក៏បានផ្តាំផ្ញេីទៅនាយទាហានទាំងអស់ក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ធ្វេីអនាម័យ ដើម្បីចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងីកូវីដ-១៩ និងជំងីឆ្លងថ្មី អូមីក្រុង និងគោរពវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕