- អរគុណសន្តិភាព
- អរគុណនយោបាយ ឈ្នះ ឈ្នះ
- ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ។
ឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឧដុង្គ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារ ខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម លី សុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមាជិក សមាជិកាចូលរួម មានលោកអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក និងចុះជួយមូលដ្ឋានឃុំ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕