អរគុណសន្តិភាព
អរគុណនយោបាយ ឈ្នះ ឈ្នះ
ដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១។
នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុង ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។
ពិធីដ៏មហាប្រសើនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះ អភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រ កម្ពុជា។
គោលបំណងរួមក្នុងការចុះអនុស្សរណៈ នេះគឺទំនុកចិត្តគ្នា ទៅវិញទៅមកដែលបាន បងឡើងកំឡុង ធ្វើកិច្ចសហប្រតិបត្តិការ ។ គោលដៅ ក្នុងសហប្រតិបត្តិការទ្វេភាគី នេះគឺសហការគ្នាផ្តល់ អាហារូបករណ៍កំរិតបរិញ្ញាបត្រ ១០០% និងបរិញ្ញាបត្រ ជាន់ខ្ពស់ ៥០% ការផ្លាស់ប្ដូរគំនិតការផ្លាស់ប្តូរយោបល់ លើវិស័យអប់រំមនុស្សធម៌ ផ្សព្វផ្សាយ និងវិស័យផ្សេងៗទៀត៕