កិច្ចប្រជុំប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២១ ពិធីបំពាក់ឋានន្តរសក្ដិជូនដល់នាយទាហាន និងពិធីបិទវគ្គបំប៉នជំនាញរដ្ឋបាលផ្ទៃក្នុង ឆ្នាំ២០២១

នៅព្រឹកថ្ងៃសុក្រ ០៨កើត ខែកក្តិត ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១។

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានប្រជុំប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០២១ ពិធីបំពាក់ឋានន្តរសក្ដិជូនដល់នាយទាហាន និងពិធីបិទវគ្គបំប៉នជំនាញរដ្ឋបាលផ្ទៃក្នុង ឆ្នាំ ២០២១ នៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍។ វគ្គបំប៉ននេះសិក្សារយៈពេល២ខែ ដោយគិតចាប់ចុងខែសីហា រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១ ដោយធ្វើការបែងចែងជាពីរគឺ សិក្សាដោយផ្ទាល់នៅក្នុងថ្នាក់ និងសិក្សាពីចំងាយតាមប្រព័ន្ធ Zoom ។

កម្មវិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។

លោកវរសេនីយ៍ឯក លឹម ហេង នាយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ នាយកដ្ឋានអភិវឌ្ឍន៍ បានអានរបាយការណ៍លទ្ធផលវគ្គបំប៉នជំនាញរដ្ឋបាលជូនគណៈអធិបតី អំពីលទ្ធផលសិក្សារបស់សិក្ខាកាម ។

៙សិក្ខាកាមចូលរួមសិក្សាមានចំនួន៦០នាក់ ហើយទទួលបាននូវនិទ្ទេសដូចខាងក្រោម៖

- ល្អ = ២០នាក់ ៣៣%

- ល្អបង្គួរ = ២៥នាក់ ៤២%

- មធ្យម = ២៥នាក់ ២៥%

ដោយមានយោធាចារ្យ ចំនួន១៥រូប។

ឯកឧត្ដម នាយក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះ និងបទពិសោធន៍ដែលយោធាចារ្យបានផ្តល់អោយ។ ឯកឧត្ដម បានបន្តទៀតថា នាយទាហានដែលបានទទួលនូវចំណេះដឹងនេះហើយ ត្រូវចែករំលែកចំណេះដឹងទាំងនេះទៅដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនផង និងនាយទាហានដែលទើបតែបំពាក់ឋានន្តរសក្ដិ ត្រូវខិតខំបំពេញការងារអោយបានប្រសើរ និងគោរពវិន័យអោយបានល្អ។

ជាទីបញ្ចប់ ឯកឧត្ដម នាយក បានបំពាក់ឋានន្តរសក្ដិជូននាយទាហាន និងចែកជូននូវ លិខិតសរសើរជូនដល់យោធាចារ្យ និងសិក្ខាកាមដែលទទួលបានលទ្ធផលល្អផងដែរ៕