សិក្ខា​សា​លា ​បូក​សរុប ​ដក​ពិ​សោធន៍​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១៣​ និង​ទិស​ដៅ​ឆ្នាំ​២០១៤

IMG_9752

នេះ​ជា​ឆ្នាំ​ទី​ពីរ​និង​ជាលើក​ទី​ពីរ​ហើយ​ដែល​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍ក្រសួង​ការ​ពារ​ជាតិ​​ប្រារព​ធ្វើ​សិក្ខា​សា​លា​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៧​ខែ​មេសា​ឆ្នាំ​២០១៤ ក្រោម​អធិតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ម៉ឹង សំផន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការ​ពារ​ជាតិ នៅ​សាល​សនិ្ន​បាត​ក្រសួង​ការ​ពារ​ជាតិ​ស្តី​ពី​ការ​បូក​សរុប ដក​ពិសោធន៍​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៣​និង​ទិស​ដៅ​ឆ្នាំ​២០១៤។ ឯក​ឧត្តម ឧត្តមសេនីយ៍​ឯក អ៊ុក កោសា នាយក នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ក្រសួង​ការ​ពារ​ជាតិ​បាន​ថ្លែង​បើក​និង​ស្វាគមន៍​អង្គ​សិក្ខា​សាលា

សិក្ខា​សាលា​ស្តី​ពី៉​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គី​ស​នី​ដោយ​ប្រើ​ប្រ​ព័ន្ធ​ Solar និង​អំពូល​ LED ដែល​សន្សំ​សំ​ចៃ​ភ្លើង​បំផុត​របស់​ប្រទេស​អូស្រ្តា​លី​

IMG_3634

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​មាន​ការ​ធ្វើ​សិក្ខា​សាលា​មួយ​ស្តី​ពីការ​ប្រើ​ប្រាស់​ចរន្តអគ្គីសនី​ដោយ​ប្រើ​ប្រព័ន្ធ Solar និង​អំពូល LED ដែល​សន្សំ​សំ​ចៃភ្លើង​​បំផុត​របស់​ប្រទេស​អូ​ស្រ្តាលី

ពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហាននាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ

IMG_3243

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​នាយ​ទា​ហាន​ដែល​ទើប​បាន​តម្លើងឋាន​ន្តរ​សក្តិ នាយក​ដ្ឋាន​អភិ​វឌ្ឍ​ន៍​នៃ​ក្រ​សួង​ការ​ពារ​ជាតិ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៣ បាន​រៀប​ចំ​ពិ​ធី​បំ​ពាក់​ឋាន​ន្តរ​សក្តិ​តូច​មួយ​នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​របស់​ខ្លួន ក្រោម​អធិប​តី​ភាព ឧត្តម​សេនីយ៍​ឯក អ៊ុក កោសា ទី​ប្រឹ​ក្សា​ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្តី្រ ទៀ បាញ់ រដ្ឋ​មន្តី្រ​ក្រ​សួង​ការ​ពារ​ជាតិ និង​ជា​នាយក នាយក​ដ្ឋាន​អភិ​វដ្ឍន៍​នៃ​ក្រសួង​ការ​ពារ​ជាតិ។​

កិច្ច ប្រជុំ ដក ពិសោធន៍ លទ្ធ ផល ការ ងារ ឆមាស ទី១ ឆ្នាំ ២០១៣ និង ទិស ដៅ បន្ត និង ពិធី បំពាក់ ​ឋានន្តរ សក្តិ ដល់ នាយ ទាហាន នាយក ដ្ឋាន អភិវឌ្ឍន៍ នៃ ក្រសួង ការ ពារ ជាតិ

IMG_3035

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​​ខែ​កក្កដា​ឆ្នាំ​២០១៣​ នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ ​​​មាន​កិច្ច​​ប្រជុំ​ដក​ពិសោធន៍​លទ្ធ​ផល​ការ​ងារ​ឆមាស​ទី១​ឆ្នាំ​២០១៣ និង​ទិស​ដៅ​បន្ត និង​ពិ​ធី​បំ​​ពាក់​​​​ឋាន​ន្ត​​រ​សក្តិ​ដល់​នាយ​ទា​ហាន​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍ នៃ​ក្រ​សួង​ការ​ពា​រ​ជាតិ ក្រោម​អធិប​តី​ភាព​ ឧត្តម​​សេនីយ៍​ឯក អ៊ុក កោសា ទី​ប្រឹក្សា​ ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​​ពារ​​ជាតិ និងជា​នាយក នាយក​ដ្ឋាន​អភិ​វឌ្ឍន៍នៃ​ក្រសួង​ការ​ពារ​ជាតិ​។​

នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​នៃ​ក្រសួង​ការ​ពារ​ជាតិ​បាន​រៀប​ចំ​ពិ​ធី​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្ត្រ​៥​ឆ្នាំ​(២០១៣-២០១៧)​ និង​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​២០១៣​

IMG_1749

បើ​​គិត​​មក​​​ដល់​​ពេល​​នេះ​​នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ប្រៀប​បាន​នឹង​ទារកដែលទើបតែ​ប្រសូត្រ​មាន​អាយុ ប្រមាណ​ជាង​១០​ខែ​ប៉ុណ្ណោះ។​អ្វី​ដែល​គួរ​ឲ្យកត់​សម្គាល់នោះ​គឺ​ថា​នាយក​ដ្ឋាន​ឯក​រាជ្យ​មួយនេះ​បាន​រៀប​ចំសិក្ខា​សាលា​និងកិច្ច​ប្រជុំ​នា​នា ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៣ នៅ​សាល​ប្រជុំ​ធំក្រសួង​ការ​ពារ​ជាតិ នាយក​ដ្ឋាន​អភិ​វឌ្ឍន៍​ក្រសួង​ការ​ពារ​ជាតិ​បាន​រៀប​ចំ​​​ពិធី​ផ្សព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​សាស្ត្រ​៥​ឆ្នាំ(២០១៣-២០១៧)​ និងទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​២០១៣ ក្រោម​អធិបតី​ភាព​

គណៈប្រតិភូស្នងការសេដ្ឋកិច្ចនៃកងទ័ពប្រជាជនវៀតណាមបំពេញទស្សនកិច្ចនាយកដ្ឋាន អភិវឌ្ឍន៍នៃ​ក្រសួងការពារជាតិកម្ពុជា

Vietnamese-Delegates-01

តប​តាម​ការ​អញ្ជើញ​របស់​ឯក​ឧត្តម ឧត្តម​សេនីយ៍ឯក អ៊ុក កោសា ទី​ប្រឹក្សា​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ អគ្គ​នាយក​រង អគ្គនាយក​ដ្ឋាននយោបាយ និង​កិច្ច​ការ​បរទេស និង​ជា​នាយក នាយក​ដ្ឋាន​អភិវឌ្ឍន៍ នៃ​ក្រសួង​ការពារជាតិ​កម្ពុជា ស្នង​ការ​សេដ្ឋកិច្ច​នៃ​កង​ទ័ព​ប្រជាជន​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តម​សេនីយ៍​ត្រី ត្រឹង ទ្រុងទីន ប្រធាន​ស្នងការ​សេដ្ឋកិច្ច នៃ​កង​ទ័ព​ប្រ​ជា​​ជន​វៀត​ណាម ជា​ប្រធាន​ប្រ​តិ​ភូ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​រួម​មាន​សមាជិក​១៦រូប​មក​បំពេញ​ទស្សនកិច្ច​នៅ​នាយក​ដ្ឋាន​អភិវឌ្ឍន៍

ពិធីប្រកាសអនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ

IMG_P0001-01

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯក​ឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១២ នា​សាល​ប្រជុំ​ក្រសួង​ការពារ​ជាតិ។