(រាជធានីភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ មានពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួួយនិងក្រុមហ៊ុន POLYBIONIC WORLD CO.,LTD នៃប្រទេសឥណ្ឌា។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលេីការងារនាយកដ្ឋានអភិវឌ្ឍន៍ ។ គោលបំណងនៃពិធីចុះអនុស្សារណៈនេះគឺ៖
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆមាសបន្ត
នៅរសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (ភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆមាសបន្ត និងចែកសៀវភៅអ្នកគូសវាសជោគវាសនាកម្ពុជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូននាយទាហាន នៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។
ការចុះសិក្សាឈ្វេងយល់ពីសក្តានុពលអភិវឌ្ឍន៍ នៅលេIទឹកដីខេត្តពោធិ៍សាត់ ដេីម្បីបង្កើតមជ្ឈមណ្ឌលកសិកម្មធម្មជាតិ ចាប់ពីថ្ងៃទិ០៤ ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣
នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ភ្នំពេញ៖ នៅព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូថៃដែលដឹកនាំដោយលោកអាចារ្យ WIWAT SAYAKAMTHORN ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកសិកម្ម តាមព្រះរាជតម្រិះព្រះមហាក្សត្រថៃ និងជាប្រធានមជ្ឈមណ្ឌលកសិកម្មធម្មជាតិ (ម៉ាប អឿង)។
ពិធីបើកវគ្គបំប៉នគ្រូបង្គោល ជំនាញកសិកម្ម ឆ្នាំ២០២៣ របស់នាយកដ្នានអភិវឌ្ឍន៍ ក្រសួងការពារជាតិ
(ភ្នំពេញ)នៅព្រឹកថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ នៅនាយកដ្នានអភិវឌ្ឍន៍ បានធ្វើពិធីបើកវគ្គបំប៉នគ្រូបង្គោល ជំនាញកសិកម្ម ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន មកពីបណ្តា នាយកដ្ឋាន យោធភូមិភាគ និងកងពល យោងតាមសច្ចាប័នលេខៈ០១២/ផ.ក ឆ្នាំ២០២៣។ ពិធីដ៏មហាប្រសើរនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ
ឯកឧត្តម អ៊ុក កោសា អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានប្រារព្ធពិធីបញ្ចុះបឋមសិលា សាងសង់អាគាររដ្ឋបាល ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីដ៏មហោឡារិកនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍
ឯកឧត្តម នាយក ចុះពិនិត្យមើលទីតាំងសម្រាប់កសាងអាគារដ្ឋបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងចុះពិនិត្យមើលទីតាំងសម្រាប់ធ្វើពិធីបញ្ចុះបឋមនាពេលខាងមុខ
នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ (ខេត្តពោធិ៍សាត់)៖ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ នាយកដ្ឋានអភិវឌ្ឍន៍ ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំនាយទាហានក្នុងនាយកដ្ឋានអភិវឌ្ឍន៍ អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់កសាងអាគារដ្ឋបាលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
ប្រជុំឆ្លងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តបន្ត និងពិធីប្រកាសសេចក្តីសម្រេចផ្លាស់ប្តូរតួនាទីភារកិច្ច នាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ (ភ្នំពេញ)៖ នៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានប្រជុំឆ្លងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តបន្ត និងពិធីប្រកាសសេចក្តីសម្រេចផ្លាស់ប្តូរតួនាទីភារកិច្ច នាយទាហាន ក្នុងនាយកដ្ឋានអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ។
ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវាស់វែងកំណត់ព្រំដី សម្រាប់កសាងអាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងអាគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្នានអភិវឌ្ឍន៍
នៅថ្ងៃព្រហស្បត្តិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង បានអញ្ជើញចុះទៅពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវាស់វែងកំណត់ព្រំដី សម្រាប់កសាងអាគាររដ្ឋបាលមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងអាគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាយកដ្នានអភិវឌ្ឍន៍
គណៈប្រតិភូខេត្តវិញឡុងមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្ម ថ្នាក់ដឹកនាំ និងនាយទាហាន នាយកដ្ឋានអភិវឌ្ឍន៍
(ភ្នំពេញ)៖នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូខេត្ត វិញ ឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅខ្លោងទ្វារ និងរបង សាលាបឋមសិក្សាព្រៃធំ និងពិធីចែកលិខិតថ្លែងអំណរគុណជូនសប្បុរសជន
(ស្រុកសាមគ្គីមុនីជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុក ហឿនពិសី អនុប្រធានក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គមុនីជ័យ ខេត្តកំពង់ស្ពឺ ព្រមទាំងអស់លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា ចុះជួយឃុំយុទ្ធសាមគ្គី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅខ្លោងទ្វារ